ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត សូមសំពណូមពរដល់ ឯ.ឧត្តម ប្រធានតុលាការ...

 


ប៉ោយប៉ែត :  នៅវេលាម៉ោង2និង45នាទី ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ លោក អែម វិបុល តំណាងប្រជាពលរដ្ឋ ១២៣ គ្រួសារ នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គោរពស្នើសុំ ឯកឧត្តម ប្រធានតុលាការកំពូល មេត្តារកយុត្តិធម៍ ដល់ពួកគាត់ ដែលបានទិញដីពីលោក ហង្ស ម៉ៅ ។

លោក ណឹម វុត្ថា ប្រជាពលរដ្ឋ ១២៣ គ្រួសារ បានបញ្ជាក់ថា ប្រជាពលរដ្ឋ១២៣ គ្រួសារបានកាន់កាប់ដីស្របច្បាប់ ដោយមានការទទួលស្គាល់ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ រហូតដល់មានបង់ពន្ធប្រថាប់ត្រាពី ពន្ធដាខេត្តត្រឹមត្រូវថែមទៀតផង។ ប្រជាពលរដ្ឋ ១២៣គ្រួសារ សង្ឃឹមថា តុលាការកំពូលនឹងសម្រេចផ្ដល់យុត្តិធម៍ដោយសុភវិនិច្ឆ័យ ជូនពួកគាត់ជាក់ជាមិន



ខានឡើយ៕

Theme images by Radius Images. Powered by Blogger.