ទឹកដោះម្តាយថ្លៃ ! មិននឹកស្មានដល់ គ្រួសារធ្វើបុណ្យឲ្យរួចហើយ ថ្នាក់ដឹកនាំក៏​ចេញលិខិតរួចហើយដែរ ក្រោយពីបាត់ដំណឹង​រយៈពេលជាង​ ១ខែ កាលពីផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃលើកទី២ តាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥...

 


បន្ទាយមានជ័យ :  ប្រជាពលរដ្ឋបានចូលរួម​ត្រេកអរ​ រំភើបក្រៃលែង ដោយមិននឹកស្មានដល់ គ្រួសារធ្វើបុណ្យឲ្យរួចហើយ ថ្នាក់ដឹកនាំក៏​ចេញលិខិតរួចហើយដែរ  ក្រោយពីបាត់ដំណឹង​រយៈពេលជាង​ ១ខែ កាលពីផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃលើកទី២ តាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥មក ។

ដោយរងរបួស​ក្នុងសមរភូមិ ហើយត្រូវបាន​​ទាហានសៀម(យោធាថៃ)ចាប់យកទៅ រហូតមកដល់ថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងរសៀល​ថ្ងៃទី២០ ខែមករា វេលាម៉ោង15 និង25 នាទី លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ អាយុ៣៥ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក និងអ៊ុំប្រុសឈ្មោះ ប៉ុក សារុំ អាយុ៦៤ ជាប្រជាពលរដ្ឋរស់នៅភូមិបន្ទាយឬទ្ធិ ឃុំគោករមៀល(​បឹងត្រកួន) ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យត្រូវបានយោធាថៃដោះលែង មកដល់ទឹកដីកម្ពុជាយើងវិញនៅចំនុចភូមិប្រាសាទត្បែង ស្រុកថ្មពួក ​។

  ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ ៕





ដោយ : លោក កែវ សំបឿន អ្នកយកព័ត៌មាន អង្គភាពសារព័ត៌មាន BMC post

Theme images by Radius Images. Powered by Blogger.