ឯ.ឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងប្រតិភូបានទៅដល់ខេត្តយូណាន ប្រទេសចិនហើយ...

ភ្នំពេញ :    នៅថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯ.ឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងប្រតិភូបានទៅដល់ខេត្តយូណាន ប្រទេសចិនហើយ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំត្រីភាគី(កម្ពុជា ថៃ ចិន) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។

ចិនជាអ្នកបោះមេ រៀបចំកិច្ចប្រជុំត្រីភាគីនេះ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ពោលគឺបន្ទាប់ពី កម្ពុជា និងថៃ បានព្រមព្រៀមលើបទឈប់បាញ់ជាបន្ទាន់ ដែលបានចូលជាធរមាននៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូនេះ។

គួរជម្រាបថា ក្រៅពីចូលរួមកិច្ចប្រជុំត្រីភាគី ប្រមុខការទូតកម្ពុជានឹងមានជំនួបពិភាក្សាការងារទ្វេរភាគី ជាមួយសមភាគីចិន គឺលោក  វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ផងដែរ។

​រូបថត ៖ ខឹម សុវណ្ណារ៉ា (ទីភ្នាក់ងារព័ត៌មានកម្ពុជា-AKP)





Theme images by Radius Images. Powered by Blogger.